- ឈ្មោះ : គែល ហឿន /LDP ស្រុកសាមគ្គីមានជ័យ
- Facebook : Rechard Ldp Dp
ពីដើមឡើយខ្ញុំគឺជាអ្នកគាំទ្រគណបក្សសមរង្ស៊ីម្នាក់តែដោយចៃដន្យថ្ងៃមួយអំឡុងឆ្នាំ២០០៧ខ្ញុំបានបើក វិទ្យុអង្គរដ្ឋា ខេត្តសៀមរាប បានស្ដាប់សំលេងអង្ការបណ្ដុះបណ្ដាលនិងអភិវត្ឍ (TDO) ក្រោយពីបានតាមដានស្ដាប់កម្មវិធីនោះអស់ជាច្រើនម៉ោងរួចមកខ្ញុំក៏ចាប់ផ្ដើមយល់ថាកម្មវិធីនេះល្អគឺបង្រៀនមនុស្សឲ្យចេះវែកញែកហេតុ និងផលដែលយើងចេះពិចារណាដោយខ្លួនឯងបានហើយធ្វើឲ្យខ្ញុំពាល់ត្រូវបេះដូងអ្នកនិយាយផងដែលពោរពេញទៅដោយមនោសញ្ចេតនារវាងពូជសាសន៏យើងផងក៏ខ្ញុំចាប់ផ្ដើមចូលរួមតាំងពីពេលនោះមក។ ជារើយៗកម្មវិធីអង្ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៌ តែងតែប្រកាសរកជំនួយដើម្បីទ្រទ្រង់ដំណើរការចាក់ផ្សាយកម្មវិធីមេរៀនជីវិតដែលធ្វើឲ្យខ្ញុំចំបាច់ត្រូវតែចូលរួមមិនអាចខ្វះបានក្នុងនាមជានាក់យល់ ការតាមដានស្ដាប់យល់យ៉ាងជ្រៅពីពេលនោះរហូតដល់បច្ចុប្បន្នធ្វើឲខ្ញុំក្លាយជាមនុស្សម្នាក់ដែលអាចមើលយល់ពីសង្គមខ្មែរសព្វថ្ងៃហើយមិនងាយនិងចាញ់បោកនរណាម្នាក់បានឡើយ។ ទស្សនៈរបស់ចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនាពេលនេះគឺមិនត្រឹមតែជាគណបក្សដែលដែលអាចនាំជាតិដល់គោលដៅតែប៉ុណ្ណោះទេប៉ុន្តែក៏ជាមហាវិទ្យាល័យទស្សនៈវិទ្យាដ៏ធំបំផុតនៅកម្ពុជាដែលខ្ញុំរៀនតាំងពីឆ្នាំ២០០៧រហូតដល់ពេលនេះហើយនៅមិនទាន់ចប់។
No comments:
សរសេរវាចារ៖