នៅកន្លែងសប្បាយគ្មានវត្តមានរបស់អ្នក ខ្ញុំនឹកដល់អ្នកជានិច្ច តើនៅពេលដែលអ្នកសប្បាយតើអ្នកនឹកដល់ខ្ញុំដែរឬទេ? ខ្ញុំមិនទាមទារការនឹកពីអ្នកនោះទេ តែខ្ញុំគ្រាន់តែចង់ឱ្យអ្នកមកសប្បាយជាមួយខ្ញុំដែរ!
ខ្ញុំដឹងថា ពេលហត់នឿយ ជាពេលរីករាយ មួយដែរ ព្រោះយើងមានធ្វើការងារមួយដែលយើងចង់ធ្វើ។ តើអ្នកមានអារម្មណ៌នេះដែរឬទេ?
បន្ទាប់ពីហត់នឿយ គឺមានតែស្នាមញញឹម។ តែបើមានសមាជិកគ្រួសារណាម្នាក់កំពុងតែមានទុក្ខជាទម្ងន់ តើអ្នកសម្គាល់ដឹងត្រង់ណាបើ ទឹកមុខរបស់គេមានតែស្នាមញញឹម។ តើអ្នកប្រាកដ្តក្នុងចិត្តឬទេថា ពាក្យថា "ខ្ញុំមិនអីទេ!" ដែលចេញពីមាត់របស់គេជាពាក្យពិត នោះ?
គន់មើលទេសភាពព្រៃភ្នំ នឹកដល់ពាក្យថា "កំពុងអភិវឌ្ឍន៍" ។ នៅក្នុងព្រៃស្ងាត់ដ៏ឯកោមួយ ភ្នំទស្សពិធ ដែលស្ថិតក្នុងឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរ បានកន្លងផុតទៅ ឈានដល់ថ្ងៃទី ១៥ ខែឧសភា នៅទីនោះបែជាមានមនុស្សកោះករ មកទស្សនាទេសភាព ភ្នំទស្សពិធ ហើយក៏បានត្រឡប់ទៅគេហដ្ឋានវិញដោយបន្សល់ទុកនូវ ថង់ប្លាស្ទិចដ៏ច្រើន មកពន្លិចទេសភាព ភ្នំទស្សពិធដ៏កំសត់មួយនេះ។ មិនមែនជារឿងចម្លែកទេ តែជាប្រពៃណីរបស់ជនជាតិខ្មែរទៅហើយ គឺទៅទីណា បំផ្លាញទីនោះ។ ប្រទេសកម្ពុជា ជាប្រទេស " Verb1 + ing" (ប្រទេស កំពុង + កិរិយាស័ព្ទទីមួយ)។
គួឱ្យអនិច្ចា វាសនាកុមារស្រុកខ្មែរ!
ពួកគេគ្មានកំហុសទេ តែដោយសារដូនតាជំនាន់មុន មិនបានក៏សាងប្រទេសឱ្យរីកចម្រើន ធ្វើឱ្យទោសទាំងនោះ ត្រូវធ្លាក់មកលើ កូនចៅជំនាន់នេះ! បើយើងជាកូនចៅជំនាន់នេះមិនព្រមដោះស្រាយទេ កាលំបាកទាំងនេះត្រូវ ធ្លាក់ទៅលើកូនចៅជំនាន់ក្រោយ។
ឱ! ខ្មែរអើយ! សូមអ្នកគិតសារជាថ្មី!
No comments:
សរសេរវាចារ៖