ខ្ញុំជាសិស្សម្នាក់ រៀននៅវិទ្យាល័យ បាក់ទូក។ នៅថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦ សាលាមានកម្មវិធីប្រកួតបាល់ទាត់។ ខ្ញុំក៏បានចូលរួមទស្សនាដែរ។ នៅពេលទៅដល់មានអារម្មណ៌ថា ទីធ្លាស្អាតណាស់ តែអាកាសធាតុក្ដៅខ្លាំង។
នៅពេលប្រកួតមានការហូរកញ្ជ្រៀវដាក់គ្នាជាខ្លាំង . ជាធម្មតាទេការប្រកួតតែងតែមានចាញ់មានឈ្នះជារឿងធម្មតា។ អ្នករាល់គ្នាខាងភាគ្គីចាញ់ មានអារម្មណ៍ថាគួឱ្យអាមាស់ខ្លាំងណាស់ ដែលប្រកួតចាញ់។
តែសម្រាប់ខ្ញុំរឿងដែលគួឱ្យអាម៉ាស់បំផុតនោះគឺ នៅពេលឃើញមានសំរាមជាច្រើន ដែលភាគ្គីឈ្នះប្រើសម្រាប់អបអរសាទរនៅពេលឈ្នះ។ នេះឬជាអតចារិកជនរួមឈាមរបស់ខ្ញុំ? ខ្មែរពីមុនបាត់ទៅណា? នេះតើសម្យជាពូជអ្នកកសាងអង្គរទេ? នេះឬទំពាំងស្នងឬស្សី របស់ខ្មែរ? អ្នកឈ្នះពិតជាមានមោទនភាព តើអ្នកមានមោទនភាពដែរឬទេនៅពេលដឹងថា ក្រុមរបស់អ្នកបានពង្រាយសំរាមពេញទីលាននោះ?
No comments:
សរសេរវាចារ៖